កម្ពុជាមិនទាន់បានបញ្ចប់បេសកកម្មរបស់ខ្លួននៅ Asian Games លើកទី១៨ នៅឥណ្ឌូនេស៊ីឡើយ ប៉ុន្តែកម្ពុជារកបានកំណត់ត្រាដ៏អស្ចារ្យរួចទៅហើយក្នុងព្រឹត្តិការណ៍ប្រចាំទ្វីបអាស៊ីមួយនេះ តាមរយៈការឈ្នះមេដាយមាស ២ និងសំរឹទ្ធ១។
កីឡាករម៉ូតូទឹក (JetSki) សាលី អ៊ូមើត ឈ្នះមេដាយមាសលើវិញ្ញាសា Ski Modified
កីឡាការិនីខ្មែរ-អាមេរិច ខាន់ ចេសា បានឈ្នះមេដាយមាសលើវិញ្ញាសា Newaza
កីឡាការិនីខ្មែរ-អាមេរិច ខាន់ ចេសា បានឈ្នះមេដាយមាសលើវិញ្ញាសា Newaza ទម្ងន់ក្រោម ៤៩គីឡូក្រាម នៃប្រភេទកីឡាជឺជិតស៊ី (Jiu-Jitsu) មុនពេលដែលកីឡាករម៉ូតូទឹក (JetSki) សាលី អ៊ូមើត ឈ្នះមេដាយមាសលើវិញ្ញាសា Ski Modified និងមេដាយសំរិទ្ធលើវិញ្ញាសា Runabout 1100 Stock។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រៀមទទួលម្ចាស់ជ័យលាភី និងប្រតិភូកីឡាកម្ពុជា នៅវិមានសន្តិភាពនាល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ពោលគីមួយថ្ងៃក្រោយការបិទបញ្ចប់ព្រឹត្តិការណ៍ Asia Games លើកទី១៨ ។ បើតាមការអះអាងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្បូនដង្ហែនឹងចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ម៉ោង១៧ និង៣៥នាទី ឆ្ពោះទៅវិមានសន្តិភាព ជាមួយនឹងម៉ូតូកិត្តិយសអមចំនួន ៦គ្រឿង។
យោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលចុះកាលពីឆ្នាំ២០១៣ ជ័យលាភីមេដាយមាស ខាន់ ចេសា និង សាលី អ៊ូមើត នឹងទទួលបានប្រាក់រង្វាន់ម្នាក់ៗចំនួន ៨០លានរៀន ហើយ សាលី អ៊ូមើត ទទួលបាន២៤លានបន្ថែមទៀតសម្រាប់មេដាយសំរឹទ្ធ។ គ្រូបង្វឹករបស់អត្តពលិកទាំង២ទទួលបានក្នុងម្នាក់ៗ ៨០លានរៀន រីឯគ្រូជំនួយបាន៧០ភាគរយ។
បន្ថែមពីនេះ ជ័យលាភីក៏ត្រូវទទួលបានប្រាក់ឧបត្ថម្ភផ្ទាល់ពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។ កន្លងមកសម្ដេចប្រកាសឧបត្ថម្ភ ១ម៉ឺនដុល្លារអាមេរិចសម្រាប់មេដាយមាស ៥ពាន់ដុល្លារសម្រាប់មេដាយប្រាក់ និង ៣ពាន់សម្រាប់មេដាយសំរឹទ្ធ។
ប្រភពៈ ដែនដីនៃការចែករំលែក
No comments:
Post a Comment