ក្រុមកីឡាម៉ូតូទឹកកម្ពុជា
សហព័ន្ធម៉ូតូទឹកកម្ពុជាបញ្ជូនគ្រូបង្វឹក១នាក់ និងកីឡាករ២នាក់ទៅប្រកួតកីឡាទ្វីបអាស៊ីឆ្នាំ២០១៨នៅឥណ្ឌូណេស៊ី។ គ្រូបង្វឹកលោក Talakouras Chris ជនជាតិអូស្ត្រាលី ។ កីឡាករ សាលី អ៊ូមើត កើតថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ១៩៩២នៅស្រុក មេមត់ ខេត្តត្បូងឃ្មុំ។ កីឡាករ ម៉ឺន មូស្តាន កើតថ្ងៃទី២០ ខែមករា ឆ្នាំ១៩៩៥ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ កីឡាករទាំងពីរនាក់លេចធ្លោឆាកអន្តរជាតិ និងធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ១ជាច្រើនក្នុងព្រឹត្តិការណ៍កម្រិតតំបន់ និងពិភពលោក។

ប្រវត្តិកីឡាករទាំងពីរនាក់
កីឡាករ សាលី អ៊ូមើត ឈ្នះការប្រកួតកន្លងមក
ការប្រកួតជើងឯក Thailand Tour
- ឆ្នាំ ២០០៩៖ លេខ១ចំនួន២វិញ្ញាសា Beginner Ski 2 Stroke Stock និង Novice Ski 2 Stroke Stock
- ឆ្នាំ ២០១០៖ លេខ១ចំនួន២វិញ្ញាសា Novive Ski 2 Stroke Stock និង Amature Ski Limited
- ឆ្នាំ ២០១១៖ លេខ១ចំនួន២វិញ្ញាសា Amature Ski Limited និង Novice Runabout 4 Stroke Stock
- ឆ្នាំ ២០១២៖ លេខ១ចំនួន២វិញ្ញាសា Expert Runabout Limited និង Runabout Open
ការប្រកួតជើងឯក Malaysia Jet Ski នៅប្រទេសម៉ាឡេស៊ី
- ឆ្នាំ២០១០៖ លេខ១វិញ្ញាសា Novice Runabout 4 Stroke Stock
ការប្រកួតជើងឯកពិភពលោក World Champion Lake Havasu Arizona នៅសហរដ្ឋអាមេរិក
- ឆ្នាំ ២០១១៖ លេខ១ចំនួន២វិញ្ញាសា Novice Runabout 4 Strocke Stock និង Expert Ski Open និងលេខ៣ វិញ្ញាសា Amateur Runabout Limited។
- ឆ្នាំ ២០១២៖ លេខ១ វិញ្ញាសា Amateur Runabout Limited
- ឆ្នាំ ២០១៣៖ លេខ១ចំនួន៣វិញ្ញាសា Pro Am Ski Stock, Pro Am Ski Limited និង Expert Ski Open
ការប្រកួតពានរង្វាន់ស្តេចថៃ King's Cup Jet Ski World Cup
- -ឆ្នាំ ២០១០៖ លេខ១ចំនួន២វិញ្ញាសា Novice 2 Stroke Stock, Beginner Ski 2 Stroke Stock
- ឆ្នាំ ២០១១៖ លេខ១ចំនួន៣វិញ្ញាសា Novice Ski 2 Strock Stock, Amateur Ski Limited និង Amateur Runabout Limited
- ឆ្នាំ ២០១៣៖លេខ១វិញ្ញាសា Pro Am Ski Open
កីឡាករ ម៉ឺន មូស្តាន ឈុ្នះការប្រកួតកន្លងមក
ការប្រកួតពានរង្វាន់ស្តេចថៃ King's Cup Jet Ski World Cup
- ឆ្នាំ ២០១៣៖ លេខ១វិញ្ញាសា Novice Ski Stock និងលេខ៣វិញ្ញាសា Novic Ski 2 Strocke Stock
- ឆ្នាំ ២០១៤៖ លេខ៣ វិញ្ញាសា Amateur Ski Limited
- ឆ្នាំ ២០១៥៖ លេខ១ វិញ្ញាសា Novice Ski Stock និងលេខ៣ វិញ្ញាសា Amateur Ski Limited
- ឆ្នាំ ២០១៦៖ លេខ៣ វិញ្ញាសា Amateur Ski 2 Strocke Stock និងលេខ៥ Amateur Ski Limited
- ឆ្នាំ ២០១៧៖ លេខ១ ចំនួន ២វិញ្ញាសាគឺ Amateur Ski 1500 Stock និង Amateur Ski Limited
ការប្រកួតជើងឯកពិភពលោក World Champion Lake Havasu Arizona នៅសហរដ្ឋអាមេរិក
- ឆ្នាំ ២០១៣៖ លេខ១ វិញ្ញាសា Novice Ski Limited
ប្រភព៖ Sabay Sport News
No comments:
Post a Comment