អំណោយ ៣០០កញ្ចប់ ចែកជូនគ្រួសារកីក្រនៅស្រុកញាក្រែក
នៅរសៀលថ្ងៃទី២៧ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ម៉ូត យូសុះ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងលោក លី សុភាលីន អភិបាលនៃគណៈអភិបាលស្រុកពញាក្រែកបានចុះចែកអំណោយជូនគ្រួសារក្រីក្រចំនួន ៣០០គ្រួសារ
ពិធីខាងលើប្រារព្ធធ្វើបរិវេណសាលាមហាំម៉ាទីយ៉ះ ភូមិត្រពាំងថ្ម ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
អំណោយក្នុងមួយគ្រួសារទទួលបាន:
អង្ករចំនួន១០គីឡូក្រាម មីកញ្ចប់ចំនួន៥ កញ្ចប់ ទឹកត្រីចំនួន១ដប អំបិលចំនួន១គីឡូក្រាម ស្ករសចំនួន១គីឡូក្រាម។
អំណោយខាងលើទទួលបានមកពីលោក តាំ សាកីរីន និស្សិតសិក្សានៅប្រទេសតួរគី និងលោក ម៉ូត ទូល័ស និង នាយកសាលាមហាំម៉ាទីយ៉ះ ដែលបានទំនាក់ទំនងជាមួយសប្បយរសជនប្រទេសសិង្ហបុរី និងម៉ាឡេសុី នាឱកាសបុណ្យហាជ្ជ
ពិធីនេះទទួលបានការសហការចូលរួមសម្របសម្រួលពីសម្ព័ន្ធយុវជនខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក ម៉ាត់ ហ្គោហ្វូត និងសហការី ព្រមទាំង សសយក ស្រុកពញាក្រែក
នៅក្នុងពិធីសំណេះសំណាលរបស់លោក លី សុភាលីន អភិបាលនៃគណៈអភិបាលស្រុកពញាក្រែក បានលើកឡើងថា ដោយសាយើងបានជ្រើសរើសមេដឹកនាំល្អ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទើបយើងទទួលបានសុខសន្តិភាព ដូចនេះយើងត្រូវរួមគ្នាការពារសុខសន្តិភាពនេះអោយបានគង់វង្ស។ បន្ទាប់មក
ប្រសាសន៍របស់ ឯកឧត្តម ម៉ូត យូសុះ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា យើងបានជ្រើសរើសមេដឹកនាំល្អដែលអាចផ្តលនូវសុខសន្តិភាពជូនយើងទាំងអស់គ្នា ហើយបានផ្តល់សិទ្ធសេរីភាពខាងជំនឿសាសនា។ ទន្ទឹមនឹងនេះឯកឧត្តម ម៉ូត យូសុះ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ក៏បានថ្លែងអំណរគុណដល់បងប្អូនសាសនិកឥស្លាមដែលកន្លងមកបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ។
No comments:
Post a Comment