បុរសចំណាស់ម្នាក់ អាយុ ៨១ ឆ្នាំ ដែលទៅប្រារព្ធពិធីបុណ្យហាជ្ជ នៅក្រុងម៉ាកះ ប្រទេសអារ៉ាប៊ីសាអូឌីត បានទទួលមរណៈភាព
បុរសចំណាស់ ជនជនជាតិខ្មែរឥស្លាម ឈ្មោះ ឡឹប សា មានអាយុ ៨១ ឆ្នាំ មកពីភូមិ ជរកែង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានទទួលមរណភាព នៅឯទីក្រុងម៉ាកះ ប្រទេសអារ៉ាបីសាអូឌីត គ្រាដែលចូលរួមប្រារព្ធពិធីបុណ្យធម្មយាត្រាហាជ្ជ ខណៈមានការរួមដំណើរដោយលោកយាយជាភរិយា មានវ័យចំណាស់ ស្រដៀងគ្នា ដែលបានចេញដំណើរតាមរយៈក្រុមហាជ្ជី ហ្សះរី កាលពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០១៨ ។
ប្រភពពីបងប្អូនខ្មែរឥស្លាមដែលចូលរួមក្នុងពិធីបុណ្យហាជ្ជដូចគ្នា បានអោយដឹងថា ការទទួលមរណភាព កើតឡើងនៅវេលាទាបភ្លឺថ្ងៃទី ១៧ សីហា ២០១៨ បន្ទាប់ពីលោកបានសម្អាតខ្លួន ដើម្បីអញ្ជើញទៅថ្វាយបង្គុំ សូពុះ ហើយក៏មានអាការៈញ័រខ្លួន ខ្សោយបេះដូង មួយសន្ទះក្រោយមកក៏ដាច់ខ្យល់ស្លាប់តែម្តង។
ចំណែកសាកសព ត្រូវបានអជ្ញាធរក្រុងម៉ាកះនៃពិធីបុណ្យហាជ្ជ បានចាត់ចែងរៀបចំបញ្ចុះ តាមប្រពៃណីសាសនាឥស្លាម នៅតំបន់នៃ ព្រះវិហារម៉ាស្ជិតអាល់ហារ៉ម ដែលជាទីតាំង ប្រារព្ធពិធីបុណ្យហាជ្ជនោះតែម្តង ។
No comments:
Post a Comment