កីឡាករខ្មែរឥស្លាមចូលរួមប្រកួតកីឡា Asian Game លើកទី១៨នៅប្រទេសឥណ្ឌូណេស៊ី - ភូមិថ្មី ព័ត៌មាន

Post Top Ad

កីឡាករខ្មែរឥស្លាមចូលរួមប្រកួតកីឡា Asian Game លើកទី១៨នៅប្រទេសឥណ្ឌូណេស៊ី

ចែករំលែក

 ម៉ីន ម៉ូស្តាន កីឡាករជម្រើសជាតិកម្ពុជា ជាកីឡាករខ្មែរឥស្លាមចូលរួមប្រកួតកីឡា Asian Game លើកទី១៨នៅប្រទេសឥណ្ឌូណេស៊ី


កីឡាករខ្មែរឥស្លាម ម៉ីន មូស្តាន ជាកីឡាករជម្រើសជាតិកម្ពុជា ដែលត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការកីឡា Asian Games លើកទី១៨ នៅប្រទេសឥណ្ឌូណេស៊ី ចាប់ផ្ដើមប្រកួតនៅថ្ងៃទី១៨ ខែ០៨ ឆ្នាំ២០១៨ ខាងមុខ សម្រាប់វិញ្ញាសា ម៉ូតូទឹក ។

ម៉ីន មូស្តាន កើតនៅភូមិថ្មី ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
មីន មូស្តាន ជាកីឡាករសក្ដានុពល​មួយរូប ក្នុងការដណ្ដើមមេដាយជូនកម្ពុជា ។ ឯកឧត្តម ណុះ ស្លេះ Nos Sles អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា (WFC) ធ្លាប់បានកោតសរសើរពីសមត្ថភាព និងភាពប៉ិនប្រសព្វរបស់ មីន មូស្តាន ដែលជាកីឡាករលេចធ្លោ ជំនាន់ទី2 របស់សហព័ន្ធ ក្រោមការផ្គត់ផ្គង់ ឧបត្ថម្ភ គាំទ្រ និងបង្ហាត់បង្រៀនដោយ Flamingo Jetski Team ។

ម៉ីន មូស្តាន ជាកីឡាករប្រកបដោយបទពិសោធន៍ ក្នុងការបញ្ជាម៉ូតូទឹកក្នុងព្រឹត្តិការប្រកួតជាលក្ខណៈអន្តរជាតិនានា ដែលតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា និង ក្លិប Flamingo Jetski Team ដែលមានមូលដ្ឋាននៅប្រទេសថៃ ។ លោកធ្លាប់បានទទួលជោគជ័យជាច្រើនលើឆាកអន្តរជាតិ ។ បើតាមការចងចាំរបស់ខ្ញុំ នៅក្នុងការប្រកួតកីឡាម៉ូតូទឹក Jet Ski World Cup 2017 នៅប្រទេសថៃ លោកបានចូលរួមប្រកួតចំនួន ៣វិញ្ញាសា ដោយទទួលបានជ័យលាភីទាំង៣ គឺចំណាត់លេខ១ ចំនួន ២វិញ្ញាសានិងចំណាត់លេខ៣ ចំនួន ១វិញ្ញាសា ។




សូមជូនពរកីឡាករ ម៉ីន មូស្តាន ឲ្យទទួលបានជោគជ័យក្នុងព្រឹត្តិការនៃការប្រកួតកីឡា Asian Games លើកទី១៨ និងនាំមកនូវមេដាយជូនជាតិ និងមាតុភូមិកម្ពុជា ។


No comments:

Post a Comment

Post Bottom Ad